top of page
happy-cheerful-asian-family-dad-mom-kids-having-fun-using-digital-tablet-video-call-sofa-h

សូមស្វាគមន៍មកកាន់
គេហទំព័រ​ រៀនអាន

នៅ រៀនអាន ពួកយើងមានសុបិនមួយដែលឃើញកុមារកម្ពុជាទាំងអស់មានទម្លាប់ការអានជាភាសាខ្មែរតាំងពីវ័យក្មេង
ហើយនិងមានរាល់ធនធានអំណានជាភាសាខ្មែរដែលប្រកប ដោយភាពរីករាយ តម្លៃអប់រំ និងភាពចំបាច់សម្រាប់ការពង្រឹងសមត្ថភាពអំណានរបស់ពួកគេ។

 

តើអ្នកដឹងទេថា៖

កុមារដែលមើលវីដេអូរឿងគំនូរជីវចល ដែលមានអក្សររត់នៅលើអេក្រង់ ស្របគ្នាជាមួយនឹងសម្លេងនៃការនិទានរឿងតាមតួអង្គនីមួយៗ អាចបង្កើនជំនាញអំណាន ៧០% លើសពីកុមារដែលមិនទទួលបានការមើលវីដេអូបែបនោះ។ (PlanetRead, 2018b)

បេសកកម្ម

បេសកកម្មរបស់ពួកយើង គឺសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ ដើម្បីធ្វើឲ្យអំណានជាភាសាខ្មែរ  មានភាពសប្បាយរីករាយ មានវិសាលភាព និងផ្តល់ភាពជាម្ចាស់ការ ដល់កុមារកម្ពុជាតាមរយៈឥទ្ធិពលនៃបច្ចេកវិទ្យា។

បណ្ណាល័យឆ្លាត

បណ្ណាល័យឆ្លាតគឺជាវេទិការអំណានឌីជីថល ដែលផ្ដល់នូវបរិយាកាសសិក្សាដ៏សប្បាយរីករាយ ព្រមទាំងសុវត្ថិភាពប្រកបដោយទំនុកចិត្ត និងជួយបំពេញរាល់ភាពចង់ចេះចង់ដឹងរបស់កុមារនៅ ចន្លោះអាយុ ១២ឆ្នាំចុះក្រោម។

ហេតុអ្វីត្រូវប្រើបណ្ណាល័យឆ្លាត?

មានសុវត្ថិភាពសម្រាប់កុមារ, គ្រប់វីដេអូទាំងអស់ត្រូវបានផលិតសម្រាប់កុមារ, ផ្តល់ភាពសប្បាយរីករាយ និង ភ្ជាប់មកជាមួយតម្លៃអប់រំសំខាន់ៗ សម្រាប់កុមារ, វីដេអូរឿងត្រូវបានបែងចែកតាមកម្រិតថ្នាក់, មានសំនួរត្រិះរិះនៅ ចុងក្រោយនៃគ្រប់វីដេអូ, កុមារអាចរៀននៅ ទីណា និងពេលណាក៏បាន

វីដេអូគំរូ